ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានណែនាំឱ្យ ក្រសួងវប្បធម៌ រៀបចំឯកសារសម្រាប់ដាក់ពាក្យ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយ

    BY Nisaiy KN March 31, 2024
    សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានណែនាំឱ្យ ក្រសួងវប្បធម៌ រៀបចំឯកសារសម្រាប់ដាក់ពាក្យ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយ

    (ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

    ក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទាក់ទងជាមួយរឿង «សង្ក្រាន្ត» ថា ការព្រួយបារម្ភរឿង «សង្ក្រាន្ត» ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ ប៉ុន្ដែកម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ទោះបីថៃចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ ហើយឆ្នាំនេះការរៀបចំសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែសប្បាយនៅតាមខេត្តនានា។

    លើសពីនេះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានណែនាំឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារសម្រាប់ដាក់ពាក្យ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយ ដើម្បីអោយនៅកម្ពុជាអាចចូលបេតិកភណ្ឌអរូបិយបាននៅឆ្នាំ២០២៦។

    ជាចុងក្រោយ សម្ដេចធិបតី ហ៊ុន ​ម៉ាណែត ក៏បានផ្ញើសារថា “កម្ពុជាមិនបានធ្វេសប្រហេស ឱ្យប្រទេសណាមកយកនូវអ្វីដែលជាវប្បធម៌របស់ខ្មែរយើងដោយមិនមានការការពារ ជាពិសេស «សង្ក្រាន្ត» គឺមិនមានអ្វីដែលត្រូវបាត់បង់នោះទេ”៕





    អត្ថបទ៖ និស្ស័យ
    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post: