ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជនទាំងអស់ កុំចែករំលែកបន្តនូវរូបភាពកាត់តមិនពិត ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង

    BY Nisaiy KN March 31, 2024
    អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជនទាំងអស់ កុំចែករំលែកបន្តនូវរូបភាពកាត់តមិនពិត ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង

    (ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយចាត់ទុកការកាត់តរូបភាពមិនពិត បង្ហាញពីនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ជាការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងជាន់ពន្លិចជាតិខ្លួនឯង។

    សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៤ គណនីនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ការពិត-Fact បានផ្សព្វផ្សាយនូវរូបភាពកាត់ត មិនពិតប្រាកដមួយ ដោយបង្ហាញនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ក្រោមទម្រង់នៃការញុះញង់ ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់របស់ខ្លួន ហើយដែលបានបង្កផលប៉ះពាល់ដល់វប្បធម៌ជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់កម្ពុជា។

    លើសពីនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់តខាងលើ ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរានឹង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ ស្វែងរកមុខអ្នកបង្កើតរូបភាពខាងលើ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: