ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៩ ខែមេសា កម្ដៅនឹងហក់ឡើងដល់ ៣៩°C

    BY Nisaiy KN April 7, 2024
    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៩ ខែមេសា កម្ដៅនឹងហក់ឡើងដល់ ៣៩°C

    (ភ្នំពេញ)៖​ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា។

    ក្រសួងបានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៖
    ១. តំបន់វាលទំនាប ៖
    -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។

    ២.តំបន់ខ្ពង់រាប ៖
    -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

    ៣.តំបន់មាត់សមុទ្រ ៖
    -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥%។
    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: