ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអឹមផក(Mpox) ជំងឺអុតស្វា ៣ករណីបន្ថែមទៀត នៅកម្ពុជា

    BY Nisaiy KN April 7, 2024
    ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអឹមផក(Mpox) ជំងឺអុតស្វា ៣ករណីបន្ថែមទៀត នៅកម្ពុជា

    (ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺអឹមផក(Mpox)(ឈ្មោះដើម ជំងឺអុតស្វា) បានរកឃើញ ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណីជាបុរសទាំងអស់។

    ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា ជំងឺសុទ្ធសឹងជាបុរស មានអាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគច្រើនស្នាក់នៅប្រកបរបរផ្សេងៗនៅ រាជធានីភ្នំពេញ។
    ក្រសួងបន្ថែមថា បច្ចុប្បន្នមានអ្នកជំងឺអឹមផក ចំនួន៥រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

    ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺ អឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវ វិធានការបង្ការយ៉ាងម៉ឺងម៉ាត់៕
    ខាងក្រោម ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល៖

    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: