បច្ចេកវិទ្យា

សប្បាយជំនួស! អផ្សុកពេក សិស្សវិស្វករមួយក្រុមកែច្នៃឡានក្មេងៗជិះលេង មកដាក់ម៉ាស៊ីនជិះបានឡើងកុងទ័រជិត 50km/h (មានវីដេអូ)

BY
Khmernote Media
March 12, 2018

សម្រាប់អ្នកទាំងអស់គ្នា និងជាពិសេសអាណាព្យាយាមរបស់ក្មេងតូចៗប្រាកដជាស្គាល់ហើយនូវប្រភេទកូនឡាន Jeep ផលិតឡើងពីជ័រ ហើយមានប្រើប្រាស់អាគុយដើម្បីបញ្ឆេះម៉ូទ័រ រួចបង្វឹលកង់ឡាននោះឲ្យទៅមុខបានយឺតៗ។ ជាក់ស្ដែង កូនឡាននេះត្រូវបានផលិតឡើងសម្រាប់តែក្មេងៗជិះលេងប៉ុណ្ណោះ ប៉ុន្ដែវិស្វករមួយក្រុម បានយកកូនឡាននេះទៅកែច្នៃ រួចអាចជិះបានដូចជាឡានមែនទែនអញ្ចឹង។

វិស្វករមួយក្រុមនោះ ត្រូវបានគេស្គាល់ថាជាសិស្សរបស់ Georgia Tech ហើយការកែច្នៃរបស់ពួកគេគឺបំពាក់ម៉ាស៊ីនមួយដែលមានកម្លាំងសេះ 6 និងកង់ថ្មី ពោលគឺផ្លាស់ប្ដូរកង់ជ័រដែលមានស្រាប់ចោល។ បន្ទាប់មក កូនឡាន Jeep របស់ក្មេងៗនោះអាចបើកបរបានលឿន និងមើលទៅសប្បាយម៉្យាង។

គួរបញ្ជាក់ផងដែរថា រថយន្ដកែច្នៃនេះអាចរត់បានក្នុងល្បឿនរហូតដល់ទៅ 30mph (48km/h) ដូចនេះ អ្នកអាចជិះឡាននេះដើរលេងជិតៗបាន រឺប្រើប្រាស់ដើម្បីប្រណាំងលេងជាមួយមិត្តភក្ដិ។


Fu

ប្រភព៖ mashable

Share This Post: