X71 ឬ Nokia 8.1 Plus បង្ហាញខ្លួនអាទិត្យក្រោយនេះ ជាមួយនឹងកាមេរ៉ា 48MP និងលេន 120° ultra-wide
- BY
- autoadmin
- March 26, 2019
ក្រុមហ៊ុន HMD បានចេញផ្សាយលិខិតអញ្ជើញសម្រាប់ការដាក់បង្ហាញនូវទូរស័ព្ទ Nokia X71 ស៊េរីថ្មីរបស់ខ្លួន ដោយព្រឹត្តិការណ៍នេះនឹងប្រារព្ធធ្វើឡើងនៅតៃវ៉ាន់ ថ្ងៃទី ២ ខែមេសា ហើយទូរស័ព្ទ Nokia 9 PureView ដែលជាទូរស័ព្ទកាមេរ៉ាដ៏ល្អបំផុតរបស់ក្រុមហ៊ុន ក៏ប្រហែលជាត្រូវបង្ហាញខ្លួននៅថ្ងៃនោះផងដែរ។ X71 ឬអាចហៅបានថា Nokia 8.1 Plus នឹងក្លាយជាទូរស័ព្ទដំបូងរបស់ HMD ដែលមាន Sensor ទំហំ 48MP ជាមួយនឹងលេន 120° ultra-wide ហើយលេនទាំង ២គ្រាប់ របស់ម៉ូដែលនេះជាប្រភេទ Zeiss optic។

ម៉ូដែលនេះក៏នឹងក្លាយជាទូរស័ព្ទ Nokia ដំបូងគេ ដែលមានកាមេរ៉ា selfie រន្ធ punch hole ដូចដែលបានបង្ហាញនៅក្នុងរូបភាពទាំងនេះ ខណៈអេក្រង់របស់វាគួរតែមានទំហំ 6.22អ៊ីញ។ ដូចទូរស័ព្ទ Nokia 8.1 ដែរ 8.1 Plus ត្រូវបានគេរំពឹងថា ជាប្រភេទ upper mid-range ប៉ុណ្ណោះ ដូច្នេះបន្ទះឈីបរបស់វាក៏មិនមែនជាប្រភេទចុងក្រោយនោះដែរ វាអាចជា Snapdragon 710 របស់ Qualcomm ៕



អត្ថបទ៖ លីដា
ប្រភព៖ gsmarena
- Share This Post:






