អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ផ្លូវ Highway នៅចិនបន្តកើនឡើងដល់​ ៤៨នាក់

BY
Pheakdey
May 3, 2024

ចិន៖​ តួលេខអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្លូវ Highway នៅក្នុងប្រទេសចិនបានបន្តកើនឡើងដល់ចំនួន ៤៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃព្រហស្បតិ៍ ទី២  ខែឧសភានេះ។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះបានកើតឡើងតាំងតែពីថ្ងៃទី១ ម្លេះ ដោយក្នុងពេលកើតហេតុនោះគឺមានរថយន្តចំនួន ២០គ្រឿង ដែលបានធ្លាក់ចេញពីផ្លូវចូលទៅក្នុងប្រឡាយនៅក្បែរនោះ ខណៈប្រឡាយនោះមានកម្ពស់ប្រមាណជា ១៨ម៉ែត្រ។

សូមបញ្ជាក់ជូនថា ហេតុការណ៍បាក់ផ្លូវ Highway ដ៏កម្រនេះបានកើតឡើងនៅក្នុងខេត្ត​​ Guangdong ភាគខាងត្បូងប្រទេសចិន ខណៈមូលហេតុដែលបង្កឱ្យមានការបាក់ផ្លូវយ៉ាងឆាប់រហ័សនេះគឺដោយសារតែតំបន់ខាងលើនេះបានរងនូវឥទ្ធិពលភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។ សូមរម្លឹកជូនផងដែរថា ភ្លាមៗក្រោយពេលកើតហេតុគេបានរកឃើញអ្នកស្លាប់មានចំនួន ២៤នាក់ប៉ុណ្ណោះ មួយថ្ងៃក្រោយមកតួលេខអ្នកស្លាប់នេះបានកើនឡើងដល់ ៣៦នាក់​ ហើយគិតត្រឹមពេលនេះតួលេខអ្នកស្លាប់ក៏បានបន្តកើនឡើងរហូតដល់ ៤៨នាក់​ ខណៈអ្នកដែលកំពុងរងរបួសធ្ងន់ធ្ងរក៏នៅមានចំនួនច្រើននាក់ផងដែរ៕ 

អត្ថបទ៖​ភក្តី

ប្រភព៖ The Strait Time

Share This Post: