បច្ចេកវិទ្យា

កាន់តែសាហាវហើយ! Nokia 9 (2018) ល្បីថាអាចនឹងមានបន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ទៀត

BY
Khmernote Media
March 12, 2018

កាលពីចុងឆ្នាំមុន យើងធ្លាប់បានបង្ហាញលោកអ្នកម្ដងរួចមកហើយទាក់ទងទៅនឹងការបែកធ្លាយមួយចំនួនរបស់កំពូលស្មាតហ្វូន Nokia 9 (2018)។ រហូតមកដល់ពេលនេះ ពេលវេលាពិតជាដើរលឿនណាស់ ឯពត៌មានបែកធ្លាយផ្សេងទៀត យើងក៏ទទួលបានកាន់តែច្រើនដែរ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ Nokia 9 (2018) ត្រូវបានគេជឿថានឹងមានបន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា Nokia 9 នឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.7អ៊ីញ ស្ទើរគ្មានគែមសងខាង ជាមួយនឹងសមាមាត្រ 18:9 និងដំណើរការដោយបន្ទះឈីបប្រភេទ Snapdragon 845 ទៀតផង។ អតិថិជនជាច្រើននៅតែជឿថា បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុអេក្រង់ នឹងត្រូវបានបំពាក់លើ Nokia 9 (2018) ដូចគ្នាទៅនឹងស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Vivo ដែរ។ ក្រៅពីនេះ សម្រាប់រចនាបទ Notch Design ដូចគ្នាទៅនឹង iPhone X ក៏អាចនឹងត្រូវបានប្រើប្រាស់លើស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Nokia នេះដូចគ្នា។


Fu

ប្រភព៖ phonearena

Share This Post: