អន្តរជាតិ

តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររលកកម្តៅនៅប្រទេសថៃបន្តកើនឡើងដល់ ៦១នាក់

BY
Pheakdey
May 11, 2024

ថៃ៖ របាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលថៃដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ៦១នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅ។ តួលេខអ្នកស្លាប់នេះត្រូវធ្វើឡើងដោយគិតចាប់តាំងពីពេលដែលសីតុណ្ហភាពចាប់ផ្តើមឡើងខ្ពស់រហូតមកដល់ត្រឹមថ្ងៃទី១០ ខែឧសភានេះ។

បើធ្វើការប្រៀបធៀបតួលេខអ្នកស្លាប់នៅក្នុងឆ្នាំ២០២៤នេះទៅនឹងតួលេខអ្នកស្លាប់កាលពីឆ្នាំមុនគឺមានកើនឡើងដោយការពីឆ្នាំ២០២៣ នៅទូទាំងប្រទេសថៃមានអ្នកស្លាប់ដោយសាររលកកម្តៅត្រឹម ៣៧នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់ខាងលើនេះគឺសុទ្ធតែបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលក្រោយពួកគាត់បានស្ថិតនៅក្រោមសីតុណ្ហភាពខ្ពស់ក្នុងរយៈពេលយូរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: