ព្យុះសូឡាបានបង្កើតឱ្យមានពន្លឺយ៉ាងស្រស់ស្អាតនិងកម្របំផុតនៅលើផ្ទៃមេឃ
- BY
- Pheakdey
- May 11, 2024
អាមេរិក៖ ព្យុះសូឡា (Solar Storm) ដែលជាបាតុភូតធម្មជាតិក៏កម្របានកើតឡើងនៅក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានមួយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយបានវាបានបង្កើតឱ្យពន្លឺចម្រុះពណ៌យ៉ាងស្រស់ស្អាតនៅលើផ្ទៃមេឃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែឧសភានេះបានឱ្យដឹងថា ពន្លឺដ៏ស្រស់ស្អាតនេះបានបង្ហាញខ្លួនកាលពីព្រឹកព្រលឹមថ្ងៃនេះ ហើយពលរដ្ឋដែលអាចមើលឃើញទស្សនីយភាពដ៏កម្រនេះគឺជាក្រុមពលរដ្ឋរស់នៅតំបន់អាមេរិកខាងជើង និងតំបន់មួយចំនួននៅអឺរ៉ុប។ លោកអ្នកអាចទស្សនាពន្លឺដ៏ស្រស់ស្អាតនិងកម្របំផុតនេះដូចខាងក្រោម៖







អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






