មើលវីដេអូពាណិជ្ជកម្មអួតពីស្មាតហ្វូនមួយនេះហើយ ធានាថាសើចចុកពោះ (មានវីដេអូ)
កាលពីពេលថ្មីៗនេះ យើងទទួលបានវីដេអូថ្មីមួយទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន AGM ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយរបស់ប្រទេសចិន។ ដោយឡែក សម្រាប់វីដេអូនេះគឺមិនដូចជាវីដេអូរបស់ក្រុមហ៊ុនផ្សេងឡើយ ពោលគឺក្រុមហ៊ុននេះបានលើកយកនូវចំណុចពិសេសជាច្រើនដែលស្មាតហ្វូនកំពូលខ្លួនមានដូចជា បច្ចេកវិទ្យាមិនចូលទឹក ភាពធន់រឹងមាំ និងជាពិសេសគឺស្មាតហ្វូននេះអណ្ដែតទឹកថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ចំពោះវីដេអូនេះ ក្រុមហ៊ុន AGM មានបំណងអួតពីស្មាតហ្វូនម៉ូដែល X2 របស់ខ្លួន ដែលមានសម្ថភាពមិនធម្មតាឡើយ។ សម្រាប់លក្ខណៈពិសេសដែលស្មាតហ្វូននេះមាន គឺអេក្រង់ទំហំ 5.5អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព Full HD មានទំហំ RAM រហូតដល់ 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ ទាក់ទងទៅនឹងប្រព័ន្ធដំណើរការរបស់ X2 គឺ Android 7.0 Nougat និងមានថាមពលថ្មធំរហូតដល់ 6,000mAh ឯណោះ។ AGM X2 ត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយទំហំ 12MP ដូចគ្នា ជាមួយនឹងកាមេរ៉ាមុខទំហំ 16MP។
កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ thenextweb





