ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រ្តីម្នាក់ពាក់ឯកសណ្ឋានជានគរបាលជាតិ ដែលរងការចោទប្រកាន់ថា ដើរបោកប្រាស់យកលុយប្រជាពលរដ្ឋ ពេលនេះបានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ហើយ

    BY Nisaiy KN May 12, 2024
    ស្រ្តីម្នាក់ពាក់ឯកសណ្ឋានជានគរបាលជាតិ ដែលរងការចោទប្រកាន់ថា ដើរបោកប្រាស់យកលុយប្រជាពលរដ្ឋ ពេលនេះបានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ហើយ

    (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ករណីស្រ្តីម្នាក់ពាក់ឯកសណ្ឋានជានគរបាលជាតិ ដែលរងការចោទប្រកាន់ថា ដើរបោកប្រាស់យកលុយប្រជាពលរដ្ឋ មិនមែនជានគរបាលនោះទេគឺជាជនឆបោក ពេលនេះបានចូលខ្លួនមកសារភាពហើយ។

    បានបន្ថែមទៀតថា ជនសង្ស័យឈ្មោះ ឃុត​ ដាវី​ មានទីលំនៅផ្ទះលេខ១១បេ​ ផ្លូវ០១​ បុរីការ៉ាវិនថោន​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​។ ក្រោយការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖

    *ទី១៖ឈ្មោះ​ ថៅ​ បូរី​ ភេទស្រី​ មានទីលំនៅ​សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ មុខរបរ​បោះដុំបន្លែ​ និងម្ជូរនៅផ្សារព្រែកព្នៅ​ ទំនាក់ទំនងជាមួយជនល្មេីស​ រកសុីក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨​ ជនល្មេីសបានខ្ចីលុយចំនួន​ ៤,០០០ដុល្លារ កាលពីថ្ងៃទី​០៣​ ខែ៥​ ឆ្នាំ២០២១

    *ទី២​៖ឈ្មោះ​ លី​ ពុធសិលា​ ភេទស្រី​ មានទីលំនៅ​ សង្កាត់​ ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​ មុខរបរលក់បាយក្នុងផ្សារព្រែកព្នៅ​ ទំនាក់ទំនង​ជាមួយជនល្មេីសស្គាល់គ្នាក្នុងផ្សារ​ រកសុីជាមួយគ្នា​ ចាប់ពីខែ០៥​ ឆ្នាំ២០២៣​ បានខ្ចីលុយជនរងគ្រោះចំនួន​ ២១,២០០ដុល្លារ។

    ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការតាមនីតិវិធី ទាក់ទិនករណីក្លែងជានគរបាល និងបន្លំជាកូនចៅរបស់លោក ព្រមទាំងករណីឆបោកប្រាក់៕


    ប្រភព៖ Freshnews

    Share This Post: