ព័ត៌មានជាតិ
កម្ពុជា រៀបចំពិធីប្រគល់-ទទួល សត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ នៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ»
BY Nisaiy KN
May 12, 2024
(តាកែវ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បានរៀបចំពិធីប្រគល់-ទទួល សត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ នៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ» នៅខេត្តតាកែវ។

បានបន្ថែមផងដែរថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញជាអធិបតី និងចុះហត្ថលេខា ស្តីពីការប្រគល់ និងទទួល សត្វដំរី មួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ ជូនមកកម្ពុជា នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕






ប្រភព៖ ក្រសួងព័ត៌មាន