ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិន សម្រេចលើកលែងទិដ្ឋការគ្រប់អ្នកដំណើរអន្តរជាតិដែលមកកម្សាន្តក្នុងប្រទេសខ្លួនតាមរយៈនាវាទេសចរណ៍

    BY Pheakdey May 15, 2024
    ចិន សម្រេចលើកលែងទិដ្ឋការគ្រប់អ្នកដំណើរអន្តរជាតិដែលមកកម្សាន្តក្នុងប្រទេសខ្លួនតាមរយៈនាវាទេសចរណ៍

    ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនសម្រេចលើកលែងទិដ្ឋការចំពោះក្រុមអ្នកដំណើរអន្តរជាតិទាំងឡាយណាដែលចូលមកកម្សាន្តក្នុងប្រទេសខ្លួនតាមរយៈនាវាទេសចរណ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៥ ខែឧសភានេះ។ ការសម្រេចអនុវត្តវិធានការខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកកម្សាន្តក្នុងទឹកដីចិនឱ្យបានកាន់តែច្រើន ហើយវាក៏ជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចជាតិចិនផងដែរ។

    បើយោងតាមរដ្ឋបាលអន្តោប្រវេសន៍ជាតិចិនបានបញ្ជាក់ថា ការអនុវត្តវិធានការលើកលែងទិដ្ឋការខាងលើនេះ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ថ្ងៃទី១៥ ខែឧសភានេះតទៅ ហើយរយៈពេលដែលអ្នកដំណើរតាមនាវាទេសចរណ៍អាចចូលមកកម្សាន្តនៅក្នុងប្រទេសចិន ដោយមិនចាំបាច់ស្នើសុំទិដ្ឋការនោះ គឺមានចំនួន ១៥ថ្ងៃ។ គួររម្លឹកជូនថា កាលពីឆ្នាំកន្លងទៅមាននាវាទេសចរណ៍អន្តរជាតិចំនួន ២១គ្រឿងបានធ្វើដំណើរទៅដល់ប្រទេសចិន ​ខណៈនាវាទាំងអស់នោះបាននាំយកអ្នកដំណើរសរុបជាង ១០៧,០០០នាក់ ឱ្យទៅដើរកម្សាន្តតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើននៅក្នុងប្រទេសចិន៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ The Strait Time

    Share This Post: