អន្តរជាតិ

អាមេរិកគ្រោងលក់កញ្ចប់អាវុធតម្លៃជាង ១ពាន់លានដុល្លារឱ្យទៅអ៊ីស្រាអែល ខណៈតួលេខអ្នកបាត់បង់ជីវិតនៅតំបន់ហ្គាហ្សាកើនដល់ជាង​ ៣៤,០០០នាក់

BY
Pheakdey
May 15, 2024

អាមេរិក៖ សហរដ្ឋអាមេរិកគ្រោងនឹងលក់អាវុធដែលមានតម្លៃជាង ១ពាន់លានដុល្លារឱ្យទៅប្រទេសអ៊ីស្រាអែល  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៥ ខែឧសភានេះ។ គិតត្រឹមពេលនេះរដ្ឋបាលរបស់លោក ចូ បៃឌិន បានជូនដំណឹងអំពីគម្រោងខាងលើនេះទៅកាន់រដ្ឋសភារួចរាល់ហើយ ខណៈសមាជិកសភាអាមេរិកនឹងធ្វើការត្រួតពិនិត្យសំណើរនេះនិងបោះឆ្នោតសម្រចនៅក្នុងពេលឆាប់ៗនេះ។

ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់អាវុធតម្លៃជាង ១ពាន់លានដុល្លារខាងលើនេះនឹងមានបញ្ចូលនូវសម្ភារៈយោធាសំខាន់ជាច្រើនដូចជា យានយុទ្ធសាស្ត្រស៊េរីថ្មី គ្រាប់រំសេវ និងកាំភ្លើងតូចធំជាច្រើនប្រភេទ។ គួររម្លឹកជូនថា ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែលបានផ្តើមប្រយុទ្ធគ្នាជាក្រុមហាម៉ាសប៉ាឡេស្ទីននៅក្នុងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣មក អាមេរិកបានក្លាយជាអ្នកផ្គង់ផ្គង់អាវុធដ៏សំខាន់មួយរបស់អ៊ីស្រាអែល ដោយអាវុធទាំងអស់នោះត្រូវបានអាមេរិកផ្តល់ជូនទាំងក្នុងរូបភាពនៃការផ្តល់ជំនួយនិងការលក់ផងដែរ។ គួរបញ្ជាក់ជូនផងដែរថា​ គិតត្រឹមពេលនេះភ្លើងសង្គ្រាមរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីបានបណ្តាលឱ្យពលរដ្ឋប៉ាឡេស៊ីនៅតំបន់ហ្គាហ្សាជាង​ ៣៤,០០០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត ខណៈភាគីខាងអ៊ីស្រាអែលវិញបានរាយការណ៍ថាមានអ្នកស្លាប់ជាង​១,២០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: