អន្តរជាតិ

យន្តហោះមួយគ្រឿង ដឹកអ្នកដំណើរជាង៤០០នាក់ ស្រាប់តែមានភ្លើងឆេះយ៉ាងឆាប់រហ័ស ក្រោយពេលចេញដំណើរបានបន្តិច

BY
Pheakdey
May 16, 2024

ឥណ្ឌូនេស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានប្រញាប់ចុះចតវិញជាបន្ទាន់ បន្ទាប់ពីនៅលើតួយន្តហោះស្រាប់តែមានផ្កាភ្លើងផ្ទុះឡើងយ៉ាងខ្លាំងក្រោយពេលយន្តហោះបានធ្វើការហោះហើរបានតែបន្តិចប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះ។ ហេតុការណ៍ដ៏កក់ស្លុតនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះនៃប្រទេសឥណ្ឌូនេស៊ីកាលពីម៉ោង ៥ និង ១៥នាទីល្ងាចម្សិលមិញនេះ។

ប្រភពខាងលើនេះបានបន្តថា យន្តហោះដែលបានជួបហេតុការណ៍មានភ្លើងឆេះនៅផ្នែកពាក់កណ្តាលនៃយន្តហោះនោះ គឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia Airline មានជើងហោះហើរលេខ Garuda-1105 និងមានទិសដៅហោះហើរចេញពីប្រទេសឥណ្ឌូនេស៊ីឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ៤៦៨នាក់ ដោយនៅក្នុងនោះមានក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ១៨នាក់ផងដែរ ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ដ្បិតយន្តហោះបានចុះចត និងត្រូវបានក្រុមការងារជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: