អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់នៅកោះស៊ូម៉ាត្រាកើនឡើងដល់ ៦៧នាក់ និង២០នាក់កំពុងបាត់ខ្លួន

BY
Pheakdey
May 16, 2024

ឥណ្ឌូនេស៊ី៖ តួលេខអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់នៅកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីបានបន្តកើនឡើងដល់ ៦៧នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៦​ ខែឧសភានេះ។ ចំណែកតួលេខពលរដ្ឋដែលកំពុងបាត់ខ្លួនវិញមានចំនួន ២០នាក់ ខណៈគេមិនបានរំពឹងខ្ពស់ថាក្រុមអ្នកបាត់ខ្លួនទាំងនេះអាចមានសំណាងនៅរស់មានជីវិតនោះទេ។

បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះមានផ្ទះចំនួន ៥២១ខ្នងត្រូវបានបំផ្លាញ ស្រែរបស់ប្រជាពលរដ្ឋប្រមាណជា ៣១,៩៨៥ហិកតាត្រូវបានបំផ្លាញ ស្ពានចំនួន១៩កន្លែងត្រូវបានបាក់ទាំងស្រុង និងផ្លូវសំខាន់ៗជាច្រើនបានរងនូវការខូតខាត។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរឥណ្ឌូនេស៊ីក៏បានសម្រេចធ្វើការជម្លៀសពលរដ្ឋនៅតំបន់មានហានិភ័យខ្ពស់ជាង ៤,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: