ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន នៃដំណើរទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េលើកនេះ

    BY Nisaiy KN May 19, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន នៃដំណើរទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េលើកនេះ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ទទួលបានសមិទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ។

    ក្រោយគណៈប្រតិភូកម្ពុជាវិលត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញសមិទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចនេះថា៖

    -ភាគីកម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង។
    -កូរ៉េខាងត្បូងចាត់ទុកកម្ពុជា ជាប្រទេសអំណោយផលជាងគេបង្អស់សម្រាប់ការវិនិយោគ ក្នុងចំណោមសមាជិកអាស៊ាន ។
    -ស្ពានមិត្តភាពកម្ពុជា-កូរ៉េ សិក្សារួចរាល់អស់ហើយ រង់ចាំតែថ្ងៃចាប់ផ្តើមបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ។
    -សម្តេចធិបតី ហ៊ុន ម៉ាណែត មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ ។
    -មិនមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ខាងត្បូង៤ថ្ងៃនេះ ។
    -ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូងក្តី តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះឡើយ៕





    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: