អន្តរជាតិ

ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកជុំវិញករណីលក់អាវុធឱ្យទៅកោះតៃវ៉ាន់

BY
Pheakdey
May 20, 2024

ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនចំនួន ៣របស់អាមេរិកជុំវិញករណីដែលក្រុមហ៊ុនទាំងនោះបានលក់អាវុធរបស់ពួកគេឱ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងចន្ទ ទី២០ ខែឧសភានេះ។ ក្រុមហ៊ុនផ្គត់ផ្គង់អាវុធទាំង ៣នោះរួមមាន ក្រុមហ៊ុន General Atomic Aeronautical Systems, ក្រុមហ៊ុន General Dynamics Land Systems and Boeing Defense និង ក្រុមហ៊ុន Space and Security។

ប្រភពខាងលើនបានបន្តថា នៅក្នុងដំណើរការនៃការដាក់ទណ្ឌកម្មនេះគឺរដ្ឋាភិបាលចិននឹងដាក់បញ្ជូលក្រុមហ៊ុនទាំង ៣ខាងលើនៅក្នុងបញ្ជីនៃ “អង្គភាពដែលមិនអាចជឿទុកចិត្តបាន” ហើយក្រុមហ៊ុនទាំងនេះនឹងត្រូវហាមមិនឱ្យសកម្មភាពនាំចេញ ឬនាំចូលផលិតផលណាមួយដែលមានការជាប់ទាក់ទងជាមួយនឹងប្រទេសចិនឡើយ។ ជាងនេះទៅទៀត នាយ​កប្រតិបត្តិជាន់ខ្ពស់របស់អាមេរិកទាំងនេះក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរមកកាន់ប្រទេសចិនដែរ ហើយក្នុងករណីដែលនាពេលកន្លងមកអាជ្ញាធរចិនធ្លាប់បានផ្តល់ទិដ្ឋាការការងារសម្រាប់ពួកគេនោះ គឺអាជ្ញាធរអន្តោប្រវេសន៍ចិននឹងសម្រចដកទិដ្ឋាការនោះវិញភ្លាមក្រោយមានការជូនដំណឹងស្តីការដាក់ទណ្ឌកម្មនេះ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: