អន្តរជាតិ

មនុស្ស ៣នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅឥណ្ឌូនេស៊ី

BY
Pheakdey
May 20, 2024

ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១៩ ខែឧសភានេះ។ ហេតុកាណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Tanggerang នៃខេត្ត Banten ដែលស្ថិតនៅប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។

ប្រភពខាងលើនេះបានបន្តថា យន្តហោះមួយគ្រឿងនេះ គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ក្លឹបផ្តល់សេវាហោះហើរបែបកម្សាន្តឈ្មោះ Indonesian Flying Club និងមានលេខសម្គាល់ PK-IFP។ បើតាមលោក Ramli Prasetio ដែលជាប្រធានផ្នែកត្រួតពិនិត្យការហោះហើររបស់ Indonesian Flying Club បានឱ្យដឹងថា យន្តហោះខាងលើបានបាត់ទំនាក់ទំនងនៅម៉ោង ១ និង ៤៣នាទីរសៀលនៃថ្ងៃទី១៩​ ហើយបន្តិចក្រោយមកក៏មានសេចក្តីរាយការណ៍អំពីករណីធ្លាក់យន្តហោះតែម្តង។ គិតត្រឹមពេលនេះគេនៅមិនទាន់អាចរកឃើញពីមូលហេតុជាក់ស្តែង ដែលបណ្តាលឱ្យយន្តហោះត្រូវធ្លាក់នៅឡើយទេ តែតាមការសន្និដ្ឋានបឋម គឺឧប្បតិហេតុនេះបានកើតឡើងដោយសារតែបញ្ហាអាកាសធាតុ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: