អន្តរជាតិ

លោកប្រធានាធិបតី William Lai ថ្លែងប្រាប់ឱ្យចិនឈប់គំរាមគំហែងតៃវ៉ាន់ទៀត

BY
Pheakdey
May 21, 2024

តៃវ៉ាន់៖ “ឈប់គំរាមគំហែងតៃវ៉ាន់” នេះគឺជាពាក្យដែលលោក William Lai បានថ្លែងទៅកាន់ប្រទេសចិនតាមរយៈសន្ទរកថាផ្លូវការជាលើកដំបូងក្នុងនាមជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ នេះបើយោងតាមចុះផ្សាយរបស់បណ្តញសារព័ត៌មាន BBC ។ គួរកត់សម្គាល់ថា លោក William Lai អាយុ ៦៤ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធាធិបតីតៃវ៉ាន់នៅក្នុងថ្ងៃទី២០ ខែឧសភានេះ ខណៈនៅក្នុងពិធី​ស្បថ​ឡើង​កាន់តំណែង​នោះ ក៏មានការចូលរួមពីសំណាក់​ប្រតិភូ​បរទេស​ចំនួន​៥១ ប្រទេស​ផងដែរ។

ជាមួយនឹងរៀបរាប់អំពីគោលនយោបាយថ្មីៗមួយចំនួនសម្រាប់អភិវឌ្ឍន៍តៃវ៉ាន់ឱ្យក្លាយជាដែនដីប្រកបដោយសក្តានុពលមួយនៅលើពិភលោកនោះ លោក William Lai ក៏បានថ្លែងចំៗនៅកាន់ប្រទេសចិនឱ្យបញ្ឈប់​ការធ្វើ​ទុក្ខ​បុកម្នេញ ​គំរាម​កំហែងគ្រប់​រូបភាព​ ទាំងលូវ​​នយោបាយ​និង​ទាំង​​យោធាមកកាន់តៃវ៉ាន់។ ភ្លាមៗក្រោយការថ្លែងរបស់លោក William Lai ទីក្រុងប៉េកាំងបានឆ្លើយតបវិញថា តៃវ៉ាន់​នៅតែជាផ្នែកមួយរបស់ប្រទេសចិន​ ហើយ​រាល់​ការ​ប្រកាស​ឯករាជ្យរបស់តៃវ៉ាន់​​ ទោះបីជា​​ក្នុង​ទម្រង់​ណា​ក៏ដោយ គឺនឹងត្រូវជួប​ភាពបរាជ័យ​​ជានិច្ច៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC

Share This Post: