ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាសម្រេចបិទសាលារៀនជាបន្ទាន់ក្រោយសីតុណ្ហភាពកើនឡើងដល់៤៧,៤ អង្សាសេ

    BY Pheakdey May 21, 2024
    ឥណ្ឌាសម្រេចបិទសាលារៀនជាបន្ទាន់ក្រោយសីតុណ្ហភាពកើនឡើងដល់៤៧,៤ អង្សាសេ

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានសម្រេចបិទសាលារៀនជាច្រើនកន្លែងជាបន្ទាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២១ ខែឧសភានេះ។ វិធានការបិទសាលារៀននេះត្រូវបានអនុវត្តនៅក្នុងទីក្រុង Delhi ក្រោយសីតុណ្ហភាពនៅក្នុងក្រុងដ៏ធំមួយនេះបានកើនឡើងដល់ ៤៧,៤ អង្សាសេ។

    បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ការបិទសាលារៀននៅពេលនេះគឺជាការបិទសាលារៀនមុនពេលកំណត់ ពោលគឺបិទសាលារៀនដោយបូកបន្ថែមជាមួយនឹងវិស្សមកាលប្រចាំឆ្នាំដែលនឹងចូលមកដល់នៅចុងខែឧសភានេះតែម្តង។ យ៉ាងណាក្តី គិតត្រឹមពេលនេះរលកកម្តៅកម្រិត ៤៧,៤ អង្សាសេខាងលើនេះនៅមិនទាន់បង្កឱ្យមានពលរដ្ឋឥណ្ឌាណាម្នាក់បានរងគ្រោះថ្នាក់នៅឡើយទេ ខណៈកាលពីឆ្នាំ ២០២៣ កន្លងទៅ សីតុណ្ហភាពនៅក្នុងទីក្រុងមួយបានកើនឡើងរហូតដល់កម្រិត ៤៩,២ អង្សាសេឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: