មនុស្ស ៤នាក់បានបាត់បង់ជីវិតនិងជាច្រើននាក់បានរងរបួសក្នុងហេតុការណ៍បាក់ឆាកសម្រាប់ឃោសនានយោបាយដ៏ធំមួយនៅម៉ិចស៊ីកូ
- BY
- Pheakdey
- May 23, 2024
ម៉ិចស៊ីកូ៖ យ៉ាងហោចណាស់មានមានពលរដ្ឋម៉ិចស៊ីកូចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ឆាកដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង San Pedro Garza Garcia រដ្ឋ Nuevo Leon ភាគខាងជើងនៃប្រទេសម៉ិចស៊ីកូ។

ប្រភពខាងលើបានបន្តថា ឆាកដែលបានបាក់ខាងលើនេះគឺជាឆាករៀបចំឡើងសម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់គណបក្ស Citizens’ Movement ខណៈមូលហេតុជាក់ស្តែងដែលបង្កឱ្យមានឧប្បត្តិហេតុនេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ បើតាមអាជ្ញាធរប្រចាំនៅតំបន់កើតហេតុបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយក៏មានពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានរងរបួសផងដែរ តែអាជ្ញាធរនៅមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងអស់នោះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






