មនុស្ស ១៤នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះអាផាតមិនដ៏ធំមួយនៅកណ្តាលទីក្រុងហាណូយ
- BY
- Pheakdey
- May 24, 2024
វៀតណាម៖ អគ្គីភ័យបានលេបត្របាក់អគារអាផាតមិនដ៏ធំមួយយ៉ាងឆាប់រហ័សនិងបានបណ្តាលឱ្យពលរដ្ឋវៀតណាមសរុបចំនួន ១៤នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៤ ខែឧសភានេះ។ ទីតាំងដែលជាកន្លែងកើតហេតុនោះគឺស្ថិតនៅកណ្តាលទីក្រុងហាណូយ ដែលជាទីក្រុងសេដ្ឋកិច្ចដ៏មានសក្តានុពលបំផុតមួយសម្រាប់ប្រទេសវៀតណាម។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា អគ្គីភ័យបានចាប់ផ្តើមឆេះនៅម៉ោង ១២ និង ៣០នាទីយប់រំលងអាធ្រាត្រ ហើយរហូតដល់ម៉ោង ៦ និង ២០នាទីព្រឹកមិញនេះទើបគេអាចពន្លត់ភ្លើងទាំងស្រុងបាន។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលភ្លើងកំពុងតែឆេះជាន់ខាងលើបំផុតរបស់អាផាតមិននោះក៏មានការផ្ទុះជាច្រើនដងផងដែរ តែគេមិនបានដឹងថា ជាការផ្ទុះអ្វីនោះទេ។ សូមបញ្ជាក់ជូនថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៣នាកផ្សេងទៀតបានរងរបួសធ្ងន់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






