អន្តរជាតិ

ព្យុះភ្លៀងដ៏គ្រោះថ្នាក់មួយបានបង្ខំឱ្យពលរដ្ឋហ្វីលីពីនជាង ៨,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
May 27, 2024

ហ្វីលីពីន៖ កោះ Luzon របស់ប្រទេសហ្វីលីពីនកំពុងទទួលរងនូវការគំរាមគំហែងដោយខ្យល់ព្យុះក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ។ ឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឱ្យមានខ្យល់បក់បោកនិងភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យតំបន់មួយចំនួនត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។

ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះអាជ្ញាធរហ្វីលីពីនបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៨,០០០នាក់ជាបន្ទាន់​ ខណៈពលរដ្ឋជាច្រើនពាន់នាក់ផ្សេងទៀតកំពុងតែរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានពលរដ្ឋហ្វីលីពីនណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬត្រូវស្លាប់បាត់បង់ជីវិតដោយសារគ្រោះធម្មជាតិនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: