អន្តរជាតិ

បុរសម្នាក់បានជិះកង់ពីសិង្ហបុរីមកដល់ថៃដើម្បីរៃអង្គាសប្រាក់សប្បុរសធម៌ ១០ម៉ឺនដុល្លារ

BY
Pheakdey
May 27, 2024

ថៃ៖ បុរសម្នាក់បានជិះកង់ពីប្រទេសសិង្ហបុរីមកកាន់ទីក្រុងបាងកក ប្រទេសថៃដើម្បីរៃអង្គាសប្រាក់ចំនួន ១០០,០០០ដុល្លារសម្រាប់ធ្វើសកម្មភាពសប្បុរសធម៌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃចន្ទ ទី២៧ ខែឧសភានេះ។ បុរសដែលជាអ្នកមានទឹកចិត្តស្រលាញ់សកម្មភាពសប្បុរសធម៌រូបនេះមានឈ្មោះថា​ Jeshua Soh ជាវិនិយោគិនជនជាតិសិង្ហបុរីម្នាក់មានអាយុ ២៩ឆ្នាំ។

ប្រភពខាងលើបានបន្តថា លោក Jeshua Soh បានចាប់ផ្តើមជិះកង់ចេញពីប្រទេសសិង្ហបុរីនៅក្នុងថ្ងៃទី២៨​ ខែមេសា និងបានមកដល់ប្រទេសថៃនៅក្នុងថ្ងៃទី១១ ខែឧសភា ដោយចម្ងាយផ្លូវដែលគាត់បានជិះកង់សរុបនោះគឺមានប្រវែងប្រមាណជា ២,០០០គីឡូម៉ែត្រ។ ក្រោយពេលមកដល់ប្រទេសថៃ លោក Jeshua Soh ក៏បានបន្តធ្វើសកម្មជិះកង់រៃអង្គាសប្រាក់ជាច្រើនថ្ងៃបន្ថែមទៀត ហើយរហូតដល់បានប្រាក់គ្រប់ចំនួនកំណត់​ទើបរូបកាត់បានបរិច្ចាគប្រាក់ទាំងនោះទៅកាន់គ្លីនិកព្យាបាលជំងឺដោយមិនគិតថ្លៃមួយកន្លែងឈ្មោះថា  Mae Tao Clinic ដែលមានទីតាំងស្ថិតនៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ ហើយជាទូទៅអ្នកជំងឺរបស់គ្លីនិកមួយនេះគឺជាក្រុមពលករចំណាកស្រុកដែលគ្មានប្រាក់សម្រាប់ទៅព្យាបាលជំងឺនៅក្នុងទីក្រុងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: