PR

រកឃើញហើយ! ជើងខ្លាំងទាំង 4 ឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន BEAT THE BEST រដូវកាលទី២

BY
Liny Chan
May 27, 2024

បន្ទាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានបញ្ចប់ទៅនៅសប្ដាហ៍ក្រោយនេះយើងនឹងរកឃើញម្ចាស់ពានរដូវកាលថ្មីនេះហើយ ដែលនៅសល់ជើងខ្លាំងតែ ៤រូបចុងក្រោយតែប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងដណ្ដើមពាននៃកម្មវិធីប្រឡងចម្រៀងកម្រិតថ្នាក់ពិភពលោក Beat The Best រដូវកាលទី២នេះ។

បេក្ខជន បេក្ខនារីជើងខ្លាំង ៤រូប ចុងនៃកម្មវិធីប្រឡងចម្រៀង Beat The Best រដូវកាលទី២ ត្រូវបានរកឃើញហើយគឺមានបេក្ខនារី យ៉ាង ចាន់រតនា បេក្ខជន លីម ឧត្តម បេក្ខនារី លីន សោម៉ា និងបេក្ខជន ផុន សុភ័ក្ក្រ ។ ពិតជាគួរឲ្យស្ញើចសរសើរសម្រាប់អ្នកទាំងបាន ៤រូប បានខិតខំពុះពារគ្រប់ឧបសគ្គ គ្រប់វិញ្ញាសារ យកឈ្នះបេក្ខជនរាប់ពាន់នាក់ទម្រាំមកក្លាយជាបេក្ខជនលេចធ្លោរចុងក្រោយដែលត្រូវដណ្ដើមពានរង្វាន់នៅសប្ដាហ៍ក្រោយនេះ ។

សប្ដាហ៍ក្រោយនេះ ជាសប្ដាហ៍ដ៏ពិសេសមួយ ក៏ជាការបិទបញ្ចប់នៃបេសកកម្មស្វែងរកតារាចម្រៀងកុងត្រាថ្មីប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានដែលទទួលបានទឹកប្រាក់ពីកម្មវិធីរហូតដល់ ២ម៉ឺន ៤ពាន់ដុល្លា ។ ដល់ពេលវេលាដែលទស្សនិកជនកំពុងតែទស្សទាយ និងថ្លឹងថ្លែងយ៉ាងហ្មត់ចត់ពីសមត្ថភាពរបស់បេក្ខជននីមួយៗ ព្រមទាំងផ្ញើរសារអោយពួកគេទទួលបានជោគជ័យ ព្រោះនេះទស្សនិកជនជាគណៈកម្មការទី៥សម្រាប់ពួកគេហើយ ។ យ៉ាងណាមិញ ក៏សោកស្ដាយសម្រាប់ការបាត់បង់ឱកាសមាសរបស់បេក្ខជន ២រូប នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នោះគឺ បេក្ខជន សុខ សារ៉ាយ និងបេក្ខនារី សោម មុន្នីនាថ ។ ត្បិតតែអ្នកទាំងពីរបានចាកចេញពីកម្មវិធី តែអ្នកទាំងពីរក៏បានបន្សល់នូវស្នាមញញឹម ការសម្ដែងដ៏អស្ចារ្យចុងក្រោយមុនចាកចេញ នោះគឺបទ ថ្ងៃសន្យា ដែលជាបទមួយដែលផ្អែមល្ហែម ដែលអ្នកទាំងពីរបានច្រៀងផង សម្ដែងផង យ៉ាងស្អិតរមួត ប្លែកភ្នែក ធ្វើអោយគណៈកម្មការនិង ទស្សនិកជនសឹងលើសជាតិស្ករ ។

រង់ចាំទស្សនាទាំងអស់គ្នាថាតើបេក្ខជនរូបណានឹងក្លាយជាម្ចាស់ពានកម្មវិធី Beat The Best ដែលនាំមកជូនដោយស្រាបៀរ GANZBERG ក្នុងរដូវកាលទី២ នេះ?

វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ នៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤៕

Share This Post: