ព្យុះ Ewiniar បានបណ្តាលឱ្យពលរដ្ឋហ្វីលីពីន ៧នាក់បាត់បង់ជីវិតនិង ២៧,០០០នាក់កំពុងរងការប៉ះពាល់
- BY
- Pheakdey
- May 28, 2024
ហ្វីលីពីន៖ យ៉ាងហោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែព្យុះត្រូពិចដ៏កំណាចមួយឈ្មោះ Ewiniar នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភានេះ។ នៅក្នុងចំណោមក្រុមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានម្នាក់ជាក្មេងស្រីអាយុ ១៤ឆ្នាំ រស់នៅក្នុងខេត្ត Misamis Oriental បានស្លាប់ដោយសារដើមឈើបាក់សង្កត់។

ដោយឡែកជនរងគ្រោះចំនួនចំនួន ៦នាក់ផ្សេងទៀតគឺជាពលរដ្ឋរស់នៅក្នុងខេត្ត Quezon ដោយពួកគាត់មានអាយុចន្លោះពី ២២ឆ្នាំរហូតដល់ ៥៩ឆ្នាំ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះ Ewiniar បានកំពុងតែបង្កឱ្យមានខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនទៀតផង។ តាមការព្យាករណ៍ ព្យុះ Ewiniar អាចបន្តជះឥទ្ធិពលអាក្រក់នៅក្នុងប្រទេសហ្វីលីពីនរហូតដល់ចុងសប្តាហ៍នេះ និងអាចបង្កឱ្យមានជនរងគ្រោះជាច្រើននាក់បន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះ Ewiniar បានកំពុងតែបង្កឱ្យមានការប៉ះពាល់ដល់ពលរដេ្ឋហ្វីលីពីនប្រមាណជា ២៧,០០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






