អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះនៅភាគខាងត្បូងសហរដ្ឋអាមេរិកបានបន្តកើនឡើងដល់ ២១នាក់

BY
Pheakdey
May 28, 2024

អាមេរិក៖ តួលេខអ្នកបាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះភ្លៀងនៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកបានបន្តកើនឡើងរហូតដល់ ២១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៨ ខែឧសភានេះ។ គួរបញ្ជាក់ជូនថា រដ្ឋចំនួន ៤នៅប៉ែកខាងត្បូងសហរដ្ឋអាមេរិកដែលកំពុងតែរងការគំរាមគំហែងដោយខ្យល់ព្យុះនោះមានដូចជា រដ្ឋTexas រដ្ឋArkansas  រដ្ឋOklahoma និងរដ្ឋKentucky។

ក្រៅតែពីបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ខ្យល់ព្យុះក៏បានបណ្តាលឱ្យពលរដ្ឋជាច្រើនរយនាក់រងរបួស ផ្លូវសំខាន់ៗជាង ១០០កន្លែងបានរងនូវការខូចខាត ផ្ទះនិងអគារជាច្រើនកន្លែងបានរងនូវការបំផ្លាញ ខណៈពលរដ្ឋរាប់សែននាក់កំពុងតែរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ បើតាមអាជ្ញាធរឧតុនិយមអាមេរិកបានបញ្ជាក់ថា ខ្យល់ព្យុះអាចបង្កឱ្យមានឥទ្ធិពលអាក្រក់ជាច្រើនថ្ងៃបន្ថែមទៀត ហើយអាជ្ញាធរបានត្រៀមធ្វើការជម្លៀសពលរដ្ឋមួយចំនួនជាបន្ទាន់ផងដែរ ប្រសិនបើមានការចាំបាច់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: