អន្តរជាតិ

Google នឹងវិនិយោគប្រាក់ ២ពាន់លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនិងសេវាកម្ម Cloud នៅម៉ាឡេស៊ី

BY
Pheakdey
May 30, 2024

ម៉ាឡេស៊ី៖ ក្រុមហ៊ុន Google គ្រោងនឹងធ្វើការវិនិយោគលើកគម្រោងធំៗចំនួន ២ ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ២ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ។ គម្រោងធំចំនួន ២ ដែលនឹងលេចរូបរាងនៅក្នុងប្រទេសម៉ាឡេស៊ីនោះរួមមានការបង្កើតមជ្ឈមណ្ឌលរក្សាទុកទិន្នន័យជាលើកដំបូងនិងបង្កើតតំប​ន់ Google Cloud។

នៅចំពោះគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនខាងលើនេះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំង ដ្បិតគម្រោងខ្នាតយក្សមួយនេះនឹងជួយបង្កើតឱកាសការងារសម្រាប់ពលរដ្ឋម៉ាឡេស៊ីបានយ៉ាងច្រើនកន្លែងផងដែរ។ ប្រភពខាងលើនេះបានបន្តថា បន្ថែមពីការបង្កើតឱកាសការងារហើយ គម្រោងខាងលើនេះក៏នឹងក្លាយជាផ្នែកមួយជួយលើកកម្ពស់វិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅក្នុងប្រទេសម៉ាឡេស៊ីបានផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: