អន្តរជាតិ

អ្នកកំប្លែងឥណ្ឌូនេស៊ីម្នាក់ត្រូវជាប់ពន្ធនាគារ ៧ខែ ក្រោយនិយាយលេងសើចប៉ះពាល់ដល់អ្នកប្រាជ្ញឥស្លាម

BY
Pheakdey
June 11, 2024

ឥណ្ឌូនេស៊ី៖ តុលាការឥណ្ឌូនេស៊ីបានសម្រេចផ្តន្ទាទោសអ្នកកំប្លែងម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៧ខែ ក្រោយរូបគាត់បាននិយាយលេងសើចដែលមានន័យប្រមាថទៅលើអ្នកប្រាជ្ញឥស្លាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១១ ខែមិថុនា។ អ្នកកំប្លែងរូបនេះមានឈ្មោះថា Aulia Rakhman រស់នៅក្នុងខេត្ត Lampung ដែលស្ថិតនៅលើកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។

ប្រភពខាងលើបានបន្តថា កាលពីអំឡុងខែធ្នូកន្លងទៅ លោក Aulia Rakhman បានចូលរួមក្នុងព្រឹត្តិការណ៍ធំមួយដែលមានអ្នកទស្សនាជាច្រើននាក់ ហើយពេលនោះលោក​បាននិយាយបែបលេងសើចចំពោះឈ្មោះ Muhammad (មហាម៉ាត់) ដែលជាឈ្មោះរបស់អ្នកប្រាជ្ញនិងជាស្ថាបនិកនៃសាសនាឥស្លាម។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ទោះជាការនិយាយរបស់លោក Aulia Rakhman គឺជាការលេងសើចក៏ពិតមែន តែវាមិនមែនជារឿងដែលគួរកើតមាននោះទេ ហើយការសម្រេចផ្តន្ទាទោសចំពោះរូបគាត់គឺដើម្បីកុំឱ្យមានអ្នកផ្សេងទៀតហ៊ានយកគំរូតាមរូបគាត់ទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: