អន្តរជាតិ

មនុស្ស ៤៩នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះអគារមួយកន្លែងនៅគុយវ៉ែត

BY
Pheakdey
June 13, 2024

គុយវ៉ែត៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Mangaf នៃប្រទេសគុយវ៉ែត នេះបើយោងតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា។ អគ្គិភ័យបានចាប់ផ្តើមឆេះនៅម៉ោង ៦ ព្រឹក (ម៉ោងនៅក្នុងប្រទេសគុយវ៉ែត) ហើយក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើប្រាស់ពេលអស់ជាច្រើនម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។

ប្រភពខាងលើបានបន្តថា ក្នុងពេលមានភ្លើងឆេះនោះគឺនៅក្នុងអគារដែលជាកន្លែងកើតហេតុមានមនុស្សសរុបរហូតដល់ ១៩៦នាក់ តែក្រោយពេលកើតហេតុភ្លាមមានមនុស្សជាច្រើនបានព្យាយាមរត់គេចខ្លួនទាន់ពេលវេលា ទើបមិនមានគ្រោះថ្នាក់ធ្ងនធ្ងរ។ បើតាមអាជ្ញាធរគុយវ៉ែតបានបញ្ជាក់ថា​​ គិតត្រឹមពេលនេះពេលគេទើបអាចកំណត់អត្តសញ្ញាណជនរងគ្រោះបានត្រឹមតែ ៣០នាក់ប៉ុណ្ណោះក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៤៩នាក់នោះ ខណៈភាគច្រើននៃជនរងគ្រោះគឺជាពលរដ្ឋឥណ្ឌា៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: