Galaxy S10 5G មានតម្លៃ 1,200 ដុល្លារអាមេរិក នឹងចេញលក់នៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ
- BY
- autoadmin
- April 1, 2019
ដូចយើងដឹងរួចមកហើយថា ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសអំពី Galaxy S10 5G ជាមួយនឹងស្មាតហ្វូនត្រកូល S10 ដទៃទៀតកាលពី ខែកុម្ភៈ ឆ្នាំ២០១៩។ ជាក់ស្តែងពេលនេះក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះ គ្រោងនឹងចេញនូវឧបករណ៍ ដែលអាចដំណើរការប្រព័ន្ធ 5G ដំបូងបំផុតរបស់ខ្លួននោះគឺ «The Galaxy S10 5G» ដែលមានលក់ជាផ្លូវការនៅថ្ងៃទី ៥ ខែមេសា ខាងមុខ។ យ៉ាងណាក៏ដោយ មុខការមកដល់នៃស្មាតហ្វូនប្រភេទ 5G នេះយើងក៏អាចដឹងជាមួយនឹង Specs មួយចំនួនរបស់វាផងដែរ។

ស្មាតហ្វូន Galaxy S10 5G ត្រូវបានគេឱ្យដឹងថា មានទំហំ 162.6 × 77.1 × 7.94 មីលីម៉ែត្រ ជាមួយនឹងទម្ងន់ 198 ក្រាម។ គួរបញ្ជាក់ផងដែរថា ទូរស័ព្ទនេះមានសមត្ថភាពផ្ទុកទិន្នន័យ 256GB និង RAM ទំហំ 8GB ប៉ុន្តែ Version នេះគឺសម្រាប់តែទីផ្សារសកលប៉ុណ្ណោះ សម្រាប់ទីផ្សារម្ចាស់ស្រុកកូរ៉េខាងត្បូង Galaxy S10 5G ប្រហែលជាមានភាពខុសគ្នាតិចតួច។ ទំហំនៃ Galaxy S10 5G របស់កូរ៉េគឺប្រហែល 162.2 × 77.1 × 7.8 មីលីម៉ែត្រ និងទម្ងន់ប្រហែល 208 ក្រាម, RAM ទំហំ 8GB និងទំហំផ្ទុក 256GB ឬ 512GB។
ក្រុមហ៊ុន Samsung បានប្រកាសពីវត្តមាន Galaxy S10 5G នៅឆ្នាំនេះ ប៉ុន្តែមិនមានព័ត៌មានតម្លៃត្រូវបានបញ្ជាក់នៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ETNews បានឱ្យដឹងថា ស៊េរី 256GB នឹងមានតម្លៃ 1,390,000 វ៉ុន (ប្រហែល 84,600 វ៉ុន) ហើយស៊េរី 512GB នឹងមានតម្លៃប្រហែល 1,550,000 វ៉ុន (ប្រហែល 1,200 ដុល្លារអាមេរិក)៕


អត្ថបទ៖ លីដា
ប្រភព៖ dealntech
- Share This Post:






