PR

តាមការសន្យា! GANZBERG បន្តធ្វើយុទ្ធនាការសប្បុរសធម៌ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ

BY
Liny Chan
June 14, 2024

GANZBERG ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរ GANZBERG បានបន្តធ្វើយុទ្ធនាការសប្បុរសធម៌ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ ខេត្តឧត្តរមានជ័យ តាមកាលកំណត់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមកន្លងមក។

ប្រជាពលរដ្ឋនាំគ្នាមករង់ចាំតាំងតែពីម៉ោង ៧ព្រឹក បានធ្វើអោយកន្លែងចាក់សាំងណែនណាន់តាន់តាប់ រកកន្លែងចូលមិនឃើញដែលម៉ោងកំណត់របស់ក្រុមការងារ GANZBERG គឺវេលាម៉ោង ៨ព្រឹកឯណោះ។ ខណៈនោះផងដែរបងៗ ខាងសមត្ថកិច្ចក្នុងតំបន់បានចុះមកជួយសម្រួល ចរាចរណ៍នឹងសណ្ដាប់ធ្នាប់ ដើម្បីងាយស្រួលអោយប្រជាពលរដ្ឋបានចូលចាក់សាំងម៉ូតូអោយបានគ្រប់ៗគ្នា និងអោយមានដំណើរការរលូនផងដែរ។

ប្រជាពលរដ្ឋគ្រប់ៗរូបពិតជាមានសេចក្ដីត្រេកអរ សប្បាយរីករាយឥតឧបមា ដែលក្រុមការងាររបស់ក្រុមស្រាបៀរ GANZBERG បានចុះមកចាក់សាំងម៉ូតូហ្វ្រីជូនពួកគាត់ តាមពេលវេលា និងតាមកាលកំណត់ដូចដែលបានផ្សព្វផ្សាយក្នុងបណ្ដាញ់សង្គមពិតប្រាកដមែន។ ប្រជាពលរដ្ឋជាច្រើនបាននិយាយថា ក្រុមហ៊ុនស្រាបៀរ GANZBERG ពិតជាក្រុមហ៊ុនចិត្តល្អមែន ដែលតែងតែធ្វើកម្មវិធីសប្បុរសធម៌ជានិច្ច មិនថាកម្មវិធី ចាក់សាំងម៉ូតូហ្វ្រីៗ ជូនប្រជាពលរដ្ឋ ។

ពួកគាត់បានបន្តទៀតថា ស្រុកពួកគាត់ ជាស្រុកដែលមានសំណាងផងដែរ ដែលក្រុមការងារ GANZBERG ចុះមកចាក់សាំងម៉ូតូហ្វ្រីៗជូនប្រជាពលរដ្ឋនៅស្រុករបស់ពួកគាត់ និងសំណូមពរចង់អោយមានការចាក់សាំងហ្វ្រីៗនៅថ្ងៃទៅមុខទៀត។ ប្រជាពលរដ្ឋខ្លះបាននិយាយទៀតថា ក្រុមហ៊ុនស្រាបៀរ GANZBERG មិនមែនចាក់តែសាំងម៉ូតូហ្វ្រីទេ ថែមទាំងមានរង្វាន់ច្រើន និងជារង្វាន់ធំខ្នាតយក្សទៀតផង។ អ្វីដែលគួរអោយស្ញប់ស្ញែងបំផុតនោះគឺថា ទីណាមានអ្នកឈ្នះរង្វាន់ពី GANZBERG គឺបានឈ្នះរង្វាន់មួយស្រុក តាមរយះមានអ្នកឈ្នះរង្វាន់អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ឈ្នះលុយសុទ្ធរហូតដល់ទៅ ២២,២២២ ដុល្លារឯណោះ នៅក្នុងតំបន់គាត់រស់នៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយ GANZBERG បានចេញថវិកាសម្រាប់អោយការចាក់សាំងហ្វ្រីនេះផងដែរ។

សូមបន្តចែករំលែកពត៌មានទាំងនេះ ទៅកាន់មិត្តភក្តិបងប្អូនរបស់អ្នក ដើម្បីទទួលបានការចាក់សាំងម៉ូតូហ្វ្រីពី GANZBERG ក៏ដូចជាពិសារស្រាបៀរ GANZBERG ដើម្បីទទួលបានរសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើនផងដែរ!
 
សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: