ម៉ាឡេស៊ីចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមជាលើកដំបូងជាមួយនឹងតម្លៃជាង ១០០ដុល្លារសម្រាប់ការចាក់ ២ដូស
- BY
- Pheakdey
- June 16, 2024
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីចាប់ផ្តើមធ្វើការចែកចាយនិងចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៥ ខែមិថុនា។ វ៉ាក់សាំងត្រូវបានចែកចាយទៅតាមគ្លីនិកជាច្រើនទៅទូទាំងប្រទេសជាមួយនឹងតម្លៃ ៥៥០ រីងហ្គីត (១១៦,៥៧ ដុល្លារ) សម្រាប់ការចាក់ចំនួន ២ដូស។

ជុំវិញតម្លៃដ៏ខ្ពស់របស់វ៉ាក់សាំងថ្មីនេះមានពលរដ្ឋម៉ាឡេស៊ីជាច្រើនបានសម្តែងនូវការមិនពេញជាមួយនឹងអាជ្ញាធរម៉ាឡេស៊ីនោះទេ ដ្បិតពួកគេយល់ឃើញថាវាគឺជាតម្លៃដ៏ខ្ពស់មួយបើធៀបទៅនឹងតម្លៃវ៉ាក់សាំងបង្ការជំងឺសំខាន់ៗមួយចំនួនទៀត។ តាមរបាយការណ៍មួយបានបង្ហាញថា ថ្លៃដើមសម្រាប់ផលិតវ៉ាក់សាំងការពារជំងឺគ្រុនឈាមគឺអស់ត្រឹមតែ ១៧០ រីងហ្គីត (៣៦ដុល្លារ) ប៉ុណ្ណោះ ដូចនេះអាជ្ញាធរម៉ាឡេស៊ីគួរជួយធ្វើអន្តរគមន៍កែសម្រួលតម្លៃវ៉ាក់សាំងឱ្យបានទាបជាងនេះបន្តិច ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋមានលទ្ធភាពអាចទៅទទួលយកវ៉ាក់សាំងបានគ្រប់ៗគ្នា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






