ព័ត៌មានជាតិ

មន្ដ្រី (ក.ប.ប.) សហការជាមួយមន្ត្រីសាខាគយ ខេត្តបន្ទាយមានជ័យ ដកហូតផលិតផលបង្កក ១,៣១០ គីឡូក្រាម ពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ យកទៅកម្ទេចចោល

BY
Nisaiy KN
June 16, 2024

(បន្ទាយមានជ័យ)៖ នាថ្ងៃសោរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុ​ ហ្វ័រម៉ាលីន) មួយចំនួន ដោយមន្រ្តីជំនាញក៏បានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះ។


ក្រសួងពាណិជ្ជកម្មបានលើកឡើងថា៖ ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យផលិតផលបង្កកដែលដឹកតាមរថយន្តដឹកអ្នកដំណើរ នៅចំណុចសាលាក្រហមស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅកំឡុងពេលត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុ​ ហ្វ័រម៉ាលីន) មួយចំនួន ដោយមន្រ្តីជំនាញក៏បានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះរួមមាន៖ (១).ជើងមាន់បង្កក ៨ កេស = ៥៦០ គ.ក (២).កោះមាន់បង្កក ៨ កេស=៦២៤ គ.ក (៣).ខួរគោបង្កក ១ កេស=៥៦ គ.ក (៤). ពោះវៀនជ្រូក ១ កេស=៧០ គ.ក៕






អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

Share This Post: