អន្តរជាតិ

មនុស្ស ៥នាក់បានបាត់បង់ជីវិតនិង ៣០នាក់បានរងរបួសក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅប្រទេសឥណ្ឌា

BY
Pheakdey
June 17, 2024

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រថភ្លើងបុកគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៧ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុហើយ ឧប្បត្តិហេតុនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៣០នាក់ផ្សេងទៀតបានរងរបួសផងដែរ ហើយភាគច្រើនគឺជាអ្នករងរបួសកម្រិតស្រាល។

ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង Bengal ភាគខា​ងលិចនៃប្រទេសឥណ្ឌា និងបានបង្កឡើងដោយរថភ្លើងដឹកទំនិញមួយខ្សែដែលបានបើកទៅបុករថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀតពីក្រោយ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះបានបណ្តាលមកពីមានបញ្ហាបច្ចេកទេសក្នុងការកំណត់ម៉ោងចេញដំណើររបស់រថភ្លើងដឹកទំនិញ ទើបធ្វើឱ្យរថភ្លើងមួយខ្សែនេះត្រូវបើកបរជាន់ម៉ោងជាមួយរថភ្លើងដឹកអ្នកដំណើរនិងត្រូវបុកគេពីក្រោយតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: