របាយការណ៍មួយបង្ហាញថា អាមេរិកដើរក្រោយចិន ១៥ឆ្នាំក្នុងវិស័យថាមពលនុយក្លេអ៊ែរ
- BY
- Pheakdey
- June 17, 2024
អាមេរិក៖ សហរដ្ឋអាមេរិកបានដើរក្រោយប្រទេសចិនរហូតដល់ ១៥ឆ្នាំក្នុងវិស័យថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៧ ខែមិថុនា។ របាយការណ៍ពិសេសមួយនេះត្រូវបាធ្វើឡើងដោយមូលនិធិព័ត៌មានវិទ្យានិងនវានុវត្តន៍ (Information Technology and Innovation Foundation) ដែលជាវិទ្យាស្ថានស្រាវជ្រាវដោយមិនលំអៀងមួយមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍បានបង្ហាញថា គិតត្រឹមពេលនេះប្រទេសចិនកំពុងតែបានធ្វើការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរចំនួន ២៧កន្លែងផ្សេងគ្នាជាមួយនឹងរយៈពេលបញ្ចប់ការសាងសង់ជាមធ្យម ៧ឆ្នាំ។ រយៈពេលនៃការសាងសង់ក្នុងប្រទេសចិននេះគឺជាការសាងសង់ដ៏លឿនមួយផុតមួយផងដែរបើធៀបទៅនឹងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងប្រទេសផ្សេងទៀត។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកវិញគិតត្រឹមពេលនេះការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរគឺមានតែនៅក្នុងគម្រោងប៉ុណ្ណោះ តែសកម្មភាពជាក់ស្តែងនៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






