អន្តរជាតិ

មនុស្ស ២នាក់បានរងរបួសក្រោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន Air New Zealand ជួបបញ្ហារលាក់ខ្លាំងនៅលើអាកាស

BY
Pheakdey
June 18, 2024

នូវែលសេឡង់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់នៅក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានរងរបួសក្រោយយន្តហោះបានជួបប្រទះឧប្បត្តិហេតុរលាក់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលធ្វើដំណើរនៅលើអាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The  Strait Time នៅក្នុងថ្ងៃអង្គារ ទី១៨ ខែមិថុនា។ នៅក្នុងចំណោមជនរងគ្រោះទាំង ២នាក់នោះគឺមានម្នាក់ជាអ្នកដំណើរ និងម្នាក់ទៀតគឺជាអ្នកបម្រើការងារនៅលើយន្តហោះ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ដែលមានជើងហោះហើរលេខ NZ607 និងមានទិសដៅហោះចេញពីទីក្រុង Wellington ឆ្ពោះទៅកាន់ទីក្រុង Queenstown នៅក្នុងប្រទេសនូវែលសេឡង់។ គួរកត់សម្គាល់ថា នារយៈពេលថ្មីៗនេះហេតុការណ៍ដែលយន្តហោះដឹកអ្នកដំណើរបានជួបបញ្ហារលាក់ខ្លាំងបានកើតមានឡើងជាបន្តបន្ទាប់ ខណៈក្រុមអ្នកជំនាញពន្យល់ថា ហេតុការណ៍នេះបានកើតឡើងដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័សរហូតធ្វើឱ្យក្រុមអ្នកត្រួតពិនិត្យជើងហោះហើរមិនអាចព្យាករណ៍ពីបញ្ហាអាកាសធាតុទុកជាមុនបាន៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The  Strait Time

 

Share This Post: