ជប៉ុនកំពុងប្រឈមបញ្ហារាតត្បាតបាក់តេរីមួយប្រភេទឈ្មោះថា STSS ខណៈករណីអ្នកឆ្លងមានជាង ១,០០០នាក់
- BY
- Pheakdey
- June 18, 2024
ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមការឆ្លងរាតត្បាតបាក់តេរីមួយប្រភេទមានឈ្មោះថា Streptococcal Toxic Shock Syndrome (STSS) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៨ ខែមិថុនា។ បើតាមវិទ្យាស្ថានជាតិនៃជំងឺឆ្លងជប៉ុនបានបញ្ជាក់ថា គិតត្រឹមពេលនេះបាក់តេរី STSS បានបង្កការចម្លងទៅកាន់មនុស្សចំនួន ១,០១៩នាក់ហើយ នេះបើគិតតែនៅក្នុងឆ្នាំ២០២៤។

បើតាមអាជ្ញាធរសុខាភិបាលជប៉ុនបានបញ្ជាក់ថា រោគសញ្ញាដំបូងនៃការឆ្លងបាក់តេរី STSS មានដូចជា ឈឺបំពង់ក ក្តៅខ្លួន បាត់បង់ចំណង់អាហារ រាគ ក្អួត បញ្ហាក្រពះពោះវៀន និងមានបញ្ហាសម្ពាធឈាមធ្លាក់ចុះទាបជាដើម។ ក្នុងករណីដែលជនរងគ្រោះមិនបានទៅរកសេវាព្យាបាលឱ្យបានទាន់វេលានោះទេ បាក់តេរី STSS អាចបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរមួយចំនួនទៀត ដូចជាបញ្ហា ខ្សោយផ្លូវដង្ហើម ខ្សោយថ្លើម ខ្សោយតំរងនោម ខូចជាលិកាទន់និងខូចសរីរាង្គ ហើយអត្រាដែលអាចស្លាប់បាត់បង់ជីវិតគឺមានរហូតដល់ ៣០%ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋជប៉ុនណាម្នាក់បានស្លាប់ដោយសារបាក់តេរី STSS នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






