PR

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

BY
Liny Chan
June 21, 2024

១៧ មិថុនា ២០២៤- ក្រុមអ្នកបើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នាយ៉ាងច្រើន កុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ តើហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះប្រមូលផ្ដុំគ្នា យ៉ាងកុះករនៅខាងមុខក្រុមហ៊ុន PassApp បែបនេះ ?


 
តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់មួយ របស់ក្រុមហ៊ុន PassApp នោះ គឺយុទ្ធនាការចែកស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណងដាស់តឿន អ្នកបើកបរទាំងឡាយនៅលើដងផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរ។


 
ទន្ទឹមនឹងនេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ៖ “ បើស្រវឹង សូមកុំ បើកបរ” ត្រូវបានក្រុមហ៊ុនPassApp យកមកផ្សព្វផ្សាយក្នុងគោលបំណងអប់រំនិងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។


 
សម្រាប់អ្នកធ្វើដំណើរត្រលប់ទៅផ្ទះវិញ បន្ទាប់ពីចូលរួមកម្មវិធីផ្សេងៗមិនថា ថ្ងៃឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញដូចជា PassApp ផ្តល់នូវជម្រើស ធ្វើដំណើរដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្មហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ ផងដែរនៅ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយរួមចំណែកកាត់បន្ថយចំនួនអ្នកបើកបរក្នុងស្ថានភាព ស្រវឹងលើដងផ្លូវនៅកម្ពុជា។


 
តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គល ម្នាក់ៗអាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្ស គ្រប់គ្នា។ កុំភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ហើយយកល្អហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់ ផ្ទះដោយសុវត្ថិភាពជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕

Share This Post: