តួលេខអ្នកបាត់បង់ជីវិតក្នុងពេលចូលរួមពិធីធម្មយាត្រានៅអារ៉ាប៊ីសាអូឌីតកើនឡើងដល់ជាង ១,០០០នាក់
- BY
- Pheakdey
- June 21, 2024
អារ៉ាប៊ីសាអូឌីត៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងពេលទៅចូលរួមពិធីធម្មយាត្រាតាមបែបសាសាម៉ូស្លីមនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានកើតឡើងរហូតដល់ ១,០៨១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២១ ខែមិថុនា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគេបានកត់សម្គាល់ថា មានពលរដ្ឋមកពីប្រទេសអេហ្ស៊ីបចំនួន ៦៥៨នាក់ផ។

គួរកត់សម្គាល់ថា ពិធីធម្មយាត្រាខាងលើនេះមានឈ្មោះថា Hajj ខណៈពិធីដែលត្រូវបានគេបារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមួយនេះតែងទទួលបានការចូលរួមពីសំណាក់ពលរដ្ឋជាអ្នកកាន់សាសនាឥស្លាមរាប់លាននាក់មកពីជុំវិញពិភពលោក។ នៅក្នុងការប្រារព្ធពិធីបុណ្យ Hajj ក្នុងឆ្នាំនេះគេបានប្រទះឃើញមានពលរដ្ឋរាប់សែននាក់នាំគ្នាសម្រុកដើរទៅកាន់ព្រះវិហារ Grand Mosque ក្នុងទីក្រុង Mecca ដែលជាទីក្រុងវាលខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត ខណៈសីតុណ្ហភាពនៅនោះបានកើនឡើងរហូតដល់ ៥១,៨អង្សាសេ។ ព្រោះតែសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់ដូចនេះនិងមានហ្វូងមនុស្សមានយ៉ាងច្រើនកកកុញទៀតនោះ ទើបវាបានបណ្តាលឱ្យមានមនុស្សជាច្រើនត្រូវដួលសន្លប់និងស្លាប់ជាបន្តបន្ទាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






