ត្រឡប់មកវិញហើយ!!! ការ៉េមស្វាយ អ៊ុក រ៉ង ថង របស់ហាងការ៉េម ស្វិន សិន ដែលអ្នកគ្រប់គ្នាទទ្ទឹមរង់ចាំបំផុត សម្រាប់រដូវកាលផ្លែស្វាយនេះ
អតិថិជនរបស់ហាងការ៉េម ស្វិន សិន តែងតែរង់ចាំការវិលត្រឡប់មកវិញនៅរសជាតិការ៉េម ស្វាយអ៊ុក រ៉ង ថង ដែលមានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ឥឡូវនេះ ការ៉េមស្វាយ អ៊ុក រ៉ង ថង ជាមួយនឹងសាច់ដូចខ្ចី និងបាយដំណើបស្លឹកតើយ បង្កើតបានជារសជាតិមិនអាចបំភ្លេចបាន នៅគ្រប់សាខាទាំងអស់របស់ហាងការ៉េម ស្វិន សិន ចាប់ពីថ្ងៃនេះតទៅ រយៈពេលត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ។ បើតាមប្រសាសន៍របស់អ្នកស្រី ថាសុខាវត្តី ជាប្រធានគ្រប់គ្រងទូទៅរបស់ម៉ាក ស្វិន សិន ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ការ៉េមរសជាតិស្វាយ អ៊ុក រ៉ង ថង គឺរសជាតិដែលពេញនិយមបំផុតប្រចាំហាងរបស់យើង។ រាល់អតិថិជនដែលស្គាល់ស្វិន សិន តែងតែរង់ចាំញុំាការ៉េមរសជាតិស្វាយនេះជានិច្ច ដោយហេតុថា ការ៉េមនេះ មានរសជាតិពិសេស ឈ្ងុយឆ្ងាញ់ ដែលហាងការ៉េមដទៃគ្មាន។ ចំណុចពិសេសរបស់ការ៉េមស្វាយ អ៊ុក រ៉ង ថង គឺត្រង់ថាវាផ្សំឡើងវត្ថុធាតុដើមចំនួន៣ ដូចជា រសជាតិស្វាយ អ៊ុក រ៉ង ថង ជាពូជស្វាយដ៏ល្បីនៅប្រទេសថៃ រួមផ្សំជាមួយនឹងសាច់ដូងខ្ចី និងជាពិសេសជាមួយបាយដំណើបស្លឹកតើយ ដែលធ្វើឲ្យរសជាតិនៃការ៉េមសាន់ដេមួយនេះ ឈ្ងុយឆ្ងាញ់ជាប់មាត់តែម្ដង។ អ្នកនាង សុខាវត្តី បានបន្ដថា សម្រាប់ឆ្នាំនេះការ៉េមស្វាយ អ៊ុក រ៉ង ថង ដាក់លក់ ការ៉េមសាន់ដេ ចំនួន៥មុខខុសៗគ្នា និងមានការ៉េមខេក ការ៉េមប៊ីងសូរសជាតិស្វាយ អ៊ុក រ៉ង ថង ជាមួយតម្លៃសមរម្យចាប់ពី ២.៧០ ដុល្លាឡើងទៅ។ បើតាមការរៀបរាប់ប្រាប់ពីអ្នកនាង បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ការ៉េមស្វាយ អ៊ុក រ៉ង ថង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីគ្រប់អតិថិជនទាំងអស់ ហើយតែងតែទទួលបានការសួនាំជារឿយៗពីអតិថិជនពីការវិលត្រលប់មកវិញរបស់ការ៉េមស្វាយមួយនេះ ហើយនេះគឺចំណុចខ្លាំងរបស់ហាង ការ៉េម ស្វិន សិន ដែលហាងការ៉េមដទៃមិនមាន។

គួរបញ្ចាក់ថា ហាងការ៉េម ស្វិន សិន តែងតែផ្ដល់ជូនអ្វីៗ ដែលថ្មីសម្រាប់អតិថិជនជានិច្ច និងនាំណែនូវការ៉េមរសជាតិទៅតាមរដូវកាលផ្លែឈើនីមួយៗ។ ហាងការ៉េម ស្វិន សិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារល្បីៗទាំង៥ របស់ក្រុមហ៊ុន រួមមាន ដឹ ភីហ្សា ខមផេនី (The Pizza Company) ហាងការ៉េម ឌីឃ្យូ (Dairy Queen) ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) និងហាងសាច់អាំង បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី EFG (Express Food Group) Co., Ltd ដែលបច្ចុប្បន្នមានជាង ៦០ហាង ទូទាំងប្រទេស។

