ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងនៅប៉ែកខាងត្បូងប្រទេសចិនបានបណ្តាលឱ្យមនុស្ស ៣៨នាក់បាត់បង់ជីវិត

    BY Pheakdey June 21, 2024
    ជំនន់ទឹកភ្លៀងនៅប៉ែកខាងត្បូងប្រទេសចិនបានបណ្តាលឱ្យមនុស្ស ៣៨នាក់បាត់បង់ជីវិត

    ចិន៖​ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៣៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងល្ងាចថ្ងៃសុក្រ ទី២១ ខែមិថុនា។ ទីតាំងដែលកំពុងរងនូវការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺជាខេត្ត Guangdong ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន។

    បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ទឹកជំនន់ខាងលើនេះគឺជាជំនន់ទឹកភ្លៀងដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នា ខណៈគិតត្រឹមពេលនេះភ្លៀងនៅតែបន្តធ្លាក់មិនទាន់ឈប់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ទឹកភ្លៀងក៏បានបណ្តាលឱ្យមានការបាក់ដី និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាកន្លែងផងដែរ ខណៈពលរដ្ឋជាង ៥៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: