ពលរដ្ឋឥណ្ឌា ៥៦នាក់ បានបាត់បង់ជីវិត និងជាង ១០០នាក់ កំពុងសង្គ្រោះបន្ទាន់ក្រោយពួកគេបាននាំគ្នាផឹកស្រាមួយប្រភេទនេះ
- BY
- Pheakdey
- June 24, 2024
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌចំនួន ៥៦នាក់បានស្លាប់បាត់បង់ជីវិត និង១១៧នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយពួកគេបាននាំគ្នាផឹកស្រាផលិតក្នុងស្រុកមួយប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៤ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Kallakurichi ដែលស្ថិតនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។

គួរកត់សម្គាល់ថា ក្រុមជនរងគ្រោះខាងលើនេះគឺជាក្រុមកម្មករដែលធ្វើការងារនៅកន្លែងជាមួយគ្នា ហើយស្រាដែលពួកគេបានផឹកនោះគឺជាផលិតផលស្រាដែលស្ថិតក្រោមម៉ាកយីហោ “Arrack” ខណៈស្រាប្រភេទនេះគឺជាស្រាដែលមានតម្លៃថោកនិងត្រូវបានត្រូវបានគេវេចខ្ចប់លក់ក្នុងទម្រង់ផ្សេងៗជាច្រើនមានទាំងដបតូច តូបធំ និងកញ្ចប់ប្លាស្ទិកទៀតផង។ ប្រភពខាងលើបានបន្តថា ចំពោះករណីក្រុមជនរងគ្រោះខាងលើនេះគឺពួកគេបាននាំគ្នាផឹកស្រា “Arrack” ដែលត្រូវបានគេដាក់លក់ជាកញ្ចប់ប្លាស្ទិកដោយក្នុងមួយកញ្ចប់មានតម្លៃ ៦០រូពី (០,៧០ ដុល្លារ) ហើយក្រោយផឹកស្រានេះរួចពួកគេក៏ចាប់ផ្តើមពុលជាបន្តបន្ទាប់គ្នា ដ្បិតនៅក្នុងស្រាដែលមានតម្លៃថោកនេះមានផ្ទុកទៅដោយជាតិមេតាណុលយ៉ាងខ្ពស់៕

ប្រភព៖ Channel News Asia
- Share This Post:






