ហ្វាំងឡង់គ្រោងចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីជូនពលរដ្ឋខ្លួនជាលើកដំបូងនៅលើពិភពលោក
- BY
- Pheakdey
- June 26, 2024
ហ្វាំងឡង់៖ ប្រទេសហ្វាំងឡង់គ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីនៅក្នុងសប្តាហ៍នេះ ខណៈការចាក់វ៉ាក់សាំងនេះនឹងធ្វើឱ្យប្រទេសហ្វាំងឡង់ក្លាយជាប្រទេសដែលមានការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីដំបូងគេនៅពិភពលោកផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៦ ខែមិថុនានេះបានបញ្ជាក់ថា ក្រុមពលរដ្ឋហ្វាំងឡង់ដែលនឹងត្រូវទទួលបានវ៉ាក់សាំងដំបូងគេនេះមានចំនួនត្រឹមតែ ១០០,០០០នាក់ប៉ុណ្ណោះ ដ្បិតវ៉ាក់សាំងនៅមានចំនួនកំណត់នៅឡើយ។

ប្រភពខាងលើបានបន្តថា ពលរដ្ឋហ្វាំងឡង់ទាំង ១០០,០០០នាក់នោះគឺជាក្រុមពលរដ្ឋរស់នៅក្នុងតំបន់ Nordic ខណៈពួកគេគឺសុទ្ធតែជាក្រុមកម្មករដែលត្រូវប៉ះពាល់យ៉ាងជិតស្និតជាសត្វចិញ្ចឹមជាច្រើនប្រភេទជារៀងរាល់ថ្ងៃ។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសហ្វាំងឡង់បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីនឹងត្រូវចាក់ជូនចំនួន ២ដូសទៅកាន់ពលរដ្ឋម្នាក់ ហើយគិតត្រឹមពេលនេះនៅតំបន់អឺរ៉ុបទាំងមូលគឺមានវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីសរុបចំនួន ៤០លានដូសសម្រាប់បែងចែកទៅកាន់ប្រទេសចំនួន ១៥ផ្សេងគ្នា៕

អត្ថបទ៖ ភក្តី
ប្រភព៖The Strait Time
- Share This Post:






