ព័ត៌មានជាតិ

កុំខកខានឱ្យសោះ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា មហាជន​អាចទស្សនាភាពយន្ដជាង១៥០រឿងឥតគិតថ្លៃ នៅរោងកុនចំនួន១០ ទូទាំងរាជធានីភ្នំពេញ

BY
srey nuch
June 28, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា​ (CIFF) បានឱ្យដឹងថា ខ្សែភាពយន្តមកពី ៤១ប្រទេស តាមរយៈការជ្រើសរើសភាពយន្តចំនួន ១៥៣រឿង ដែលក្នុងនោះមានភាពយន្តខ្មែរចំនួន ៤៨ រឿង ទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល កំពុងចាក់បញ្ចាំងដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្តធំៗចំនួន១០ ក្នុងរាជធានីភ្នំពេញ។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ចំពោះកម្មវិធីចាក់បញ្ចាំងកុន ដែលមហាជនអាចចូលទស្សនានេះ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា មហោស្រព CIFF នឹងនាំមកនូវការបញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង ១២០ ដែលបើកឱ្យចូលរួមដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្តធំៗ និងទីតាំងដ៏អស្ចារ្យជាច្រើនទៀតក្នុងរាជធានីភ្នំពេញ រួមមានរោងភាពយន្ត Legend Olympia និង Exchange Square រោងភាពយន្ត Major Cineplex Aeon 1 និង Mean Chey វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ និងរោងភាពយន្ត Fable ដែលទើបបើកថ្មី។ កុំភ្លេចណាត់គ្នាទៅមើលឱ្យបានច្រើនកុះករណា៎! អ្នកមកមុន បានសំបុត្រមុន ៕ សូមមើលម៉ោងចាក់បញ្ចាំងភាពយន្តតាមទីតាំងរោងនីមួយៗក្នុងរូបភាពខាងក្រោម៖

ប្រភព៖ Cambodia International Film Festival

Share This Post: