PR

មកដល់កម្ពុជាហើយ ព្រឹត្តិការណ៍ “Hong Kong Film Gala Presentation” នឹងប្រារព្ធធ្វើឡើងជាមួយកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍ ពិសេសសម្រាប់អ្នកចូលចិត្ត និង នៅក្នុងវិស័យភាពយន្ត

BY
Liny Chan
June 28, 2024

ភ្នំពេញ៖ កម្មវិធី “បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង” ឬ ជាភាសាអង់គ្លេស “Hong Kong Film Gala Presentation” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញជាលើកដំបូង នៅថ្ងៃទី3 កក្កដា ចាប់ពីម៉ោង5:30ល្ងាចតទៅ នៅFactory Phnom Penh កម្មវិធី ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញទស្សនិកជនជាមួយនឹងខ្សែភាពយន្ដដ៏អស្ចារ្យ រួមជាមួយការចូលរួមពីភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ យ៉ាងច្រើនកុះករ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ បណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) និងសហការរៀបចំជាមួយក្រុមហ៊ុន Westec Media Limited ជាមួយនឹងជំនួយហិរញ្ញវត្ថុពី ទីភ្នាក់ងារអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌របស់ហុងកុង (CCIDA) មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) ដោយកម្មវិធីនេះនឹងធ្វើការចាក់បញ្ចាំងនូវភាពយន្តហុងកុងទាំង៧ដែលបានជ្រេីសរេីសជាពិសេសនៅរោងភាពយន្ត Fable Cinema មានទីតាំងនៅ Factory Phnom Penh ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៤។

កាលវិភាគនៃការចាក់បញ្ចាំងរបស់បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង៖

“បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង” នឹងធ្វើការបើកសម្ពោធរួមជាមួយ កំពូលភាពយន្ដហុងកុងដ៏ល្បីគឺ រឿង “អ្នកប្រយុទ្ធរាត្រី: ជញ្ជាំងក្រុងកៅឡុង” (Twilight of the Warriors: Walled In) ជាភាពយន្តមានការចូលចិត្តជាខ្លាំងទៅលេីក្បាច់គុណប្រយុទ្ធកាប់ចាក់ និងការរចនាប្លង់ពិសេសៗដ៏គួរឱ្យចាប់អារម្មណ៍ និងគ្រោះថ្នាក់ រួមជាមួយអាថ៌កំបាំងនៃទីក្រុងកៅឡុង ដែលត្រូវបានដួលរលំក្នុងឆ្នាំ ១៩៩៤។ លោក John Chong ផលិតករភាពយន្ត រួមជាមួយនឹងលោក Angus Chan ដែលជាអ្នកធ្វើបទបង្ហាញ និងតារាសម្តែង លោក Jozev Kiu នឹងចូលរួមក្នុងដើម្បីចាប់ផ្ដើមកម្មវិធីនេះនៅប្រទេសកម្ពុជា និងចែករំលែកការចំណាប់អារម្មណ៍ខ្លះៗអំពីការផលិតខ្សែភាពយន្តនេះ។

អ្វីដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនៃតារាងកម្មវិធីនៃព្រឹត្តិការណ៍ទាំងមូលនោះគឺ ការចូលរួមពី អ្នកដឹកនាំរឿង “Out of The Shadow” គឺ លោក Ricky Ko និងតួឯកស្រី Larine Tang នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍សម្ពោធ និងមានវគ្គសំណួរ-ចម្លើយក្រោយការចាក់បញ្ចាំង។

កញ្ញា Kinnie Cheung ដែលជាផលិតកររឿង “As It Burns” ក៏នឹងវគ្គសំណួរ-ចម្លើយក្រោយការចាក់បញ្ចាំងដូចគ្នាដែរ។

ព្រឹត្តិការណ៍នេះនឹងមានវគ្គពិភាក្សា ព្រមទាំងវគ្គសំណេះសំណាលជាមួយអ្នកផលិតភាពយន្តនៅកម្ពុជា។ រួមជាមួយវេទិកាជជែកគ្នាមួយរវាង អ្នកទិញភាពយន្តអាស៊ី និងអ្នកចែកចាយភាពយន្តអាស៊ី លើទស្សនៈផ្សេងៗគ្នាលើនិន្នាការវិវត្តនៃការទិញយកភាពយន្តអាស៊ី បញ្ហាប្រឈម និងឱកាសក្នុងការស្វែងយល់ពីភាពយន្តអាស៊ី និងទស្សនៈសុីជម្រៅលើការចែកចាយភាពយន្តហុងកុងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក John Chong ផលិតករភាពយន្តហុងកុងជើងចាស់នៃស្រឡាយភាពយន្ត រឿង “Infernal Affairs” និង លោក Angus Chan ដែលជាអ្នកតំណាងឱ្យរឿង “អ្នកប្រយុទ្ធរាត្រី: ជញ្ជាំងក្រុងកៅឡុង” នឹងធ្វើជាអ្នកជជែកវែកញែកនៅក្នុងវេទិកានេះ។ ពួកគាត់នឹងចែករំលែកបទពិសោធន៍ក្នុងការបង្កើតដំណើរសាច់រឿងដ៏ឱ្យចាប់អារម្មណ៍សម្រាប់ខ្សែភាពយន្តបែបពាណិជ្ជកម្ម និងការផលិតភាពយន្តដែលមិនអាចទៅរួច ហើយទៅជាភាពយន្តមួយដ៏ល្អឯក។

លោក Ricky Ko ដែលជាអ្នកដឹកនាំភាពយន្តថ្មីហើយក៏កំពុងតែលេចធ្លោខ្លាំង និងតារាសម្តែងភាពយន្ដបែបវាយដំកាប់ចាក់ លោក Jozev Kiu នឹងចូលរួមជាមួយអ្នកផលិតភាពយន្តក្នុងស្រុកក្នុងវគ្គចែករំលែកផ្សេងៗដើម្បីពង្រីកវិស័យភាពយន្ត និងរោងភាពយន្តហុងកុងបន្ថែមទៀត។

អ្វីដែលជាភាពលេខធ្លោមួយទៀតនៃកម្មវិធីនោះគឺ ការតាំងពិព័រណ៍ The Dynamic Cityscape of Hong Kong Films Exhibition នឹងប្រារព្ធឡើងក្នុងពេលតំណាលគ្នានៅ Factory Phnom Penh ដែលនឹងបើកឱ្យសាធារណៈជនចូលទៅទស្សនា ចាប់ពីថ្ងៃទី ៤ ខែកក្កដា រហូតដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ៧ យប់ ជារៀងរាល់ថ្ងៃ។ ការចូលទស្សនាការតាំងពិព័រណ៍គឺមិនគិតថ្លៃ ហើយការតាំងបង្ហាញនឹងមាន2 ភាសាគឺអង់គ្លេស និង ខ្មែរ។ The Dynamic Cityscape of Hong Kong Films Exhibition គឺជាការអបអរ និងបង្ហាញពីទេសភាពចម្រុះបែបរបស់ប្រទេសហុងកុងដោយ ការតាំងបង្ហាញ គឺជាការបង្កើតឡើងវិញនូវឈុតឆាកដែលគួរឱ្យចងចាំ នៅក្នុងភាពយន្តនីមួយៗ ក៏ដូចជាទេសភាពនៃតំបន់ល្បីៗនៅប្រទេសហុងកុងផងដែរ។ បើសិនជាប្រិយមិត្តជាអ្នកចូលចិត្តភាពយន្ត និងចូលចិត្តថតរូបជាមួយបរិយាយកាសស្អាត សូមកុំរំលង ការតាំងពិព័ណ៌ដ៏អស្ចារ្យនេះ។

Share This Post: