ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ចជា «អភិបាលខេត្តកណ្តាល»

BY
srey nuch
July 1, 2024

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន(អតីតអភិបាលខេត្តព្រះសីហនុ) ត្រូវបានប្រកាសតែងតាំងនិងផ្ទេរភារកិច្ចជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជំនួសឯកឧត្ដម គង់សោភណ្ឌ ដែលត្រូវផ្ទេរភារកិច្ចតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។


សូមជម្រាបជូនថា កាលពីព្រឹកមិញនេះ ​យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដម គួច ចំរើន បានបង្ហោះសារ ដោយពោលពាក្យយ៉ាងមានន័យថា៖ «អ្នកកណ្តាល សុំផ្ញើខ្លួននិងការងារជោគជ័យផង។ ក្នុងរយៈពេល១០ឆ្នាំខ្ញុំបានប្តូរការងារ ៦កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។

ការងារច្រើនកន្លែង ថ្មីរហូតហត់បន្តិចមែនតែបទពិសោធន៍ច្រើន មិត្តភ័ក្រ្តក៏ច្រើន ទំនាក់ទំនងក៏ច្រើន ស្គាល់សង្គមនិងមនុស្សក៏ច្រើន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក។» តាមរយៈការបង្ហោះសាររបស់ ឯកឧត្ដម គួច ចំរើន ឃើញមានការជូនពរជាច្រើនពីសំណាកមហាជន និងថ្នាក់ដឹកនាំកំពូលៗ ជូនពរឱ្យ ឯកឧត្ដម ​ទទួល​ជោគជ័យគ្រប់ភារកិច្ច និងទទួលបានការគោរពស្រលាញ់ពីមហាជនឱ្យកាន់តែច្រើនថែមទៀត ៕

ប្រភព៖ Huy Bunleng News

Share This Post: