PR

រកឃើញហើយម្ចាស់ពាន Road 2the star រដូវកាលទី៣ គឺ សម្បត្តិ! 

BY
Liny Chan
July 1, 2024

រដូវកាលទី៣នេះ ម្ចាស់ពានកាន់ តែខ្លាំងពោពេញដោយសម្ថភាព និងមានភាពជាសិល្បៈករអាជីព នៅលើឆាកផ្តាច់ព្រ័ត្រ។ សម្បត្តិ ពិតជាមានសមត្ថភាពខ្លាំងទាំងការ ច្រៀង រាំ សម្តែង និងបង្ហាញម៉ូដ ដោយសារតែ Road 2the Star ជាកម្មវិធីប្រកួតទេពកោសល្យចម្រុះ ហេតុនេះហើយឆាកផ្តាច់ព្រ័ត្រការប្រកួតបានយកវិញ្ញាសារទាំង៤ ច្រៀងរាំ សម្តែង និងបង្ហាញម៉ូដ រួមបញ្ចូលគ្នាក្នុងឆាកតែមួយបង្កើតបានជាទស្សនីយិ៍ភាព ថ្មីប្លែកដែលលើសពីការប្រកួត។

សន្ទុះនៃការគាំទ្រកម្មវិធីប្រកួតរបស់ខ្មែរ បានធ្វើអោយ Road 2the Star វិវឌ្ឈន៍ខ្លួនពីមួយរដូវកាលទៅមួយរដូវកាលកាន់តែធំ កាន់តែអស្ចារ្យ ជាក់ស្តែងរដូវកាលទី៣នេះ Road 2the Star បានធ្វើអោយអ្នកគាំទ្រស្ងើចសសើរកាន់តែខ្លាំងចំពោះកម្មវិធីប្រកួតរបស់ខ្មែរ ដែលរៀបចំបានកាន់តែល្អ ប្រកបដោយគុណភាព មិនត្រឹមតែប៉ុណ្ណោះ ហ្គេតប៊ីដែលជាផលិតផលដ៏ពេញនិយមសម្រាប់បុរស ក៏បានគាំទ្រ និងឧបត្ថម ដល់កម្មវិធី Road 2the Star តាំងការចាប់ផ្តើមរដូវកាលទី១ រហូតមកដល់រដូវកាលទី៣នេះដែរ ក៏ព្រោះតែហ្គេតប៊ីមានទស្សនៈវិស័យដូចគ្នា ក្នុងការជួយជ្រោមជ្រែងយុវវ័យកម្ពុជា អោយសម្រេចក្តី ស្រម៉ៃ លោក Tetsuo Waka bayashi Director Mandom corporation Thailand តំណាងហ្គេតប៊ីក៏បានថ្លែងការអរគុណចំពោះប្រជាជនកម្ពុជា ដែលបានគាំទ្រហ្គេប៊ីផងដែរ។

ក្រុមហ៊ុន Mandom គឺជាក្រុមហ៊ុនជប៉ុន ដែលបាននាំមកនូវផលិតផលសម្រាប់បុរសគឺ ហ្គេតប៊ី មកកាន់កម្ពុជាដំបូង ក្នុងឆ្នាំ២០១១ ក្នុងកំឡុងពេលប្រកួតបេក្ខជន Road 2the Star ក៏បានប្រើប្រាស់នូវផលិតផលហ្គេតប៊ីគ្រប់ប្រភេទដូចជា ផលិតផលច្នៃម៉ូដសក់ GATSBY Styling Wax, Styling Pomade, ស្ព្រៃយិ៍បាញ់សក់, ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី , រ៉ូលអនលុញក្លៀកការពារលើស៧២ម៉ោង, ស្ព្រៃយិ៍បាញ់ក្លៀក និងទឹកអប់ ហ្គេតប៊ី ដើម្បីផ្លាស់ប្តូរពួកគេអោយកាន់តែមានភាពទាក់ទាញ ហ្គេតប៊ី ពិតជាមានមោទនភាពក្នុងការចូលរួមចំណែកផ្លាស់ប្តូរបេក្ខជន ព្រោះរូបរាងខាងក្រៅស្រស់សង្ហារ គឺជាភាពទាក់ទាញ ដ៏សំខាន់ដែលជួយអោយមនុស្សគ្រប់គ្នាទទួលបានឪកាសនិងភាពជោគជ័យ។

សូមគាំទ្ រហ្គេតប៊ី ដោយទិញផលិតផល ហ្គេតប៊ី ដែលមានបិទ ស្ទីកកឺ DKSH Cambodia ដែលជាក្រុមហ៊ុនចែកចាយស្របច្បាប់របស់ហ្គេតប៊ី អរគុណប្រជាជនកម្ពុជាដែលបានគាំទ្រហ្គេតប៊ី និងជាផ្នែកមួយនៃក្រុមគ្រួសារហ្គេតប៊ី៕

Share This Post: